Wednesday, January 20, 2016

ប្រវត្តិសាស្រ្ត​ខែ្មរ​ក្រហម​នឹង​ត្រូវ​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​វិទ្យាល័យ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 18/02/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  18/02/2009 12:33 ម៉ោងសកល
ក្រប​សៀវ​ភៅ​ប្រវត្តិ​សាស្រ្ត​ខ្មែរក្រហម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
ក្រប​សៀវ​ភៅ​ប្រវត្តិ​សាស្រ្ត​ខ្មែរក្រហម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
សៀវភៅណែនាំ ​គ្រូ​ជា​លើក​ទី១ សី្ត​អំពី​វិធី​សាស្រ្ត​នៃ​ការ​បង្រៀន​ប្រវតិ្តសាស្រ្ត​កម្ពុជា​ ប្រជាធិបតេយ្យ​នឹង​ត្រូវ​ចែកចាយ​ក្នុង​ពេល​ឆាប់ៗ​នេះ តាម​បណ្តា​វិទ្យាល័យ​នានា​នៅ​ទូទាំង​ប្រទេស​ ក្រោម​សហការណ៍​របស់​ក្រសួង​អប់រំ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ ជាមួយ​នឹង​គោលនយោបាយ​ថី្ម​នេះ ម៉ោង​សិក្សា​ពី​ប្រវត្តិសាស្រ្ត​ខែ្មរ​ក្រហម​នឹង​កើន​ឡើង ហើយ​បចេ្ចកទេស​បង្រៀន​នឹង​ទំនើប​ជាង​មុន។ ឯកសារ​បង្រៀន​ភាគ​ច្រើន​ជា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ក្នុង​នោះ​ឯកសារ​គោល​គឺ​សៀវភៅ​ប្រវត្តិសាស្រ្ត​កម្ពុជា​ប្រជាធិបេតយ្យ ដែល​និពន្ឋ​ដោយ​លោក​ឌី ខាំបូលី។